ក្រុមបាល់ទាត់ Inter Milan បង្ហាញរូបឡូហ្គូថ្មីជាផ្លូវការ សម្រាប់ប្រើរដូវកាលក្រោយនេះ
សេចក្តីថ្លែងការណ៍របស់ក្រុម Inter Milan បានបញ្ជាក់ថា ឡូហ្គូថ្មីនៅតែបង្ហាញអត្តសញ្ញាណសាមញ្ញក្រុម ហើយនៅតែបន្តរក្សាទម្រង់ដើម ប៉ុន្តែបានធ្វើការកែប្រែដើម្បីឱ្យទាន់សម័យ រួមទាំងមានភាពរស់រវើកជាងមុន ហើយនេះគឺជាលើកទី ១៦ ហើយក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ។
សម្រាប់ការផ្លាស់ប្តូរលើកនេះ ព្រោះតែក្រុម Inter Milan នឹងឈានចូលខួបទី ១១៣ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៨ ដោយឡូហ្គូនៅរក្សារាងជារង្វង់ដដែល ប៉ុន្តែផ្នែកខាងក្នុងរំលេចអក្សរ I និង M ឱ្យលេចច្បាស់ថែមទៀត និង កាត់អក្សរ F និង C ចេញ ដែលនឹងចាប់ផ្តើមប្រើជាផ្លូវការចាប់ពីរដូវកាល ២០២១-២២ នេះតទៅ ៕