បិសាចក្រហម មានផែនការទាញយកកីឡាករដ៏ល្អម្នាក់នេះពី Barcelona ម្ដងទៀត នៅរដូវកាលក្រោយ
Manchester United ត្រូវបានគេរាយការណ៍ថាបានត្រលប់ទៅចំណាប់អារម្មណ៍លើកីឡាករ Ousmane Dembélé ម្តងទៀត ក្រោយពីកីឡាកររូបនេះលេងបានយ៉ាងល្អនៅរដូវកាលនេះ ហើយ Manchester United នឹងចរចាជាផ្លូវការនៅរដូវកាលនេះ បើយោងតាមរបាយការណ៍ Express.co.uk ចុះថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ នេះ ។
កាលពីរដូវកាលមុននេះក្រុមបិសាចក្រហម Manchester United បានព្យាយាមខ្ចីជើង Dembélé ដើម្បីជួយក្រុម ប៉ុន្តែការចរចាត្រូវបានរំសាយចោលដោយសារតែ Barca ចង់បន្តកុងត្រាថ្មីដែរ ប៉ុន្តែឥលូវនេះកីឡាកររូបនេះដូចជាមិនត្រូវការបន្តកុងត្រាថ្មី ។
កិច្ចសន្យារបស់ Dembélé នឹងផុតកំណត់នៅឆ្នាំ ២០២២ នេះ ដែលជាហេតុធ្វើឱ្យក្រុមបិសាចក្រហមចាប់អារម្មណ៍លើកីឡាកររូបនេះម្តងទៀត ។ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ Barca មិនល្អប៉ុន្មានដែរ ទើបគេរំពឹងទុកថាតម្លៃខ្លួនរបស់ Dembélé មិនថ្លៃប៉ុន្មានទេ ៕