លោក Koeman នឹងដឹកនាំ Barcelona នារដូវកាលថ្មីបន្តទៀត
ក្លិបបាល់ទាត់ Barcelona បានបន្តកុងត្រាក្នុងការដឹកនាំក្រុមដល់គ្រូបង្វឹកថ្មីរបស់ Barcelona លោក Ronald Koeman ក្រោយពីលោកដឹកនាំក្រុមបាល់ទាត់ដ៏ខ្លាំងរបស់អេស្ប៉ាញមួយនេះ បានយ៉ាងល្អក្នុងរដូវកាល ២០២០-២០២១ កន្លងទៅនេះ ។
ចំពោះសមិទ្ធផលរបស់លោកវិញ ដ្បិតតែមិនមានខ្លាំងក្លាផុតលេខក៏ពិតមែន ក៏ប៉ុន្តែលោកបានជួយសង្គ្រោះក្រុមដែលស្ទើរតែផុតដង្ហើមពីការប្រកួតធំៗនានា ឱ្យមកនៅសភាពរលូនវិញ ម្យ៉ាងវិញទៀតវត្តមានរបស់លោកបានធ្វើឱ្យក្រុមទាំងមូលស្ងប់ចិត្តនឹងរឿង ដែលកីឡាករមិនពេញចិត្តជាមួយនឹងគ្រូបង្វឹក ជាដើម ។
ការចូលមកដឹកនាំរបស់លោក បានជួយឱ្យក្រុម Barcelona អាចរក្សា Messi នៅរហូតដល់ចប់រដូវកាល និង ជួយឱ្យក្រុមស្ថិតនៅលេខ ២ នៃកំពូលតារាងលីគកំពូលអេស្ប៉ាញ La Liga ។ ហើយក្រុមមួយនេះកំពុងតែត្រៀមដណ្តើមពានរង្វាន់ធំបំផុតរបស់អេស្ប៉ាញ Copa Del Rey នាចុងខែមេសាខាងមុខនេះ ៕
ប្រភព៖ goal