Zlatan ចូលជម្រើសជាតិវិញ ជួយក្រុមបាន ១ គ្រាប់ភ្លែត
នៅថ្ងៃទី ២២ ខែមីនាកន្លងទៅនេះ Zlatan Ibrahimović ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំ របស់ក្រុម AC Milan បានប្រកាសអំពីការវិលត្រលប់ចូលក្នុងក្រុមជម្រើសជាតិស៊ុយអែតវិញ ក្រោយពីបានសម្រេចចិត្តលាឈប់ពីជម្រើសជាតិអស់រយៈពេល ៥ ឆ្នាំ ។
ការវិលត្រលប់មកវិញលើកនេះ ពិតជាមិនធម្មតា កីឡាកររហស្សនាម «លោកព្រះ» រូបនេះ បានជួយក្រុមឱ្យទទួលជ័យជម្នះភ្លែតក្នុងការប្រកួតដំបូង ដោយបានយកឈ្នះហ្សកហ្ស៊ី ដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះ FIFA World Cup Qatar 2022 ប្រចាំតំបន់អឺរ៉ុប ។
មួយគ្រាប់នេះគឺជាសមិទ្ធផលចេញពីជើងរបស់កីឡាករនេះឯង ដោយ Zlatan Ibrahimović ជាអ្នកបញ្ជូនបាល់កាត់យ៉ាងល្អឱ្យមិត្តរួមក្រុម Vilto Claesson ទាត់បញ្ជូលទីនៅពាក់កណ្តាលតង់ទី ១ ហើយលទ្ធផលនាំមុខនេះបានរក្សាដល់បញ្ចប់ការប្រកួត ៕
ប្រភព៖ skysport