អាជ្ញារកណ្តាល រត់មកសុំទោសគ្រូបង្វឹក Ronaldo វិញ ក្រោយពីចប់ការប្រកួត
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានប្រកួតស្មើក្រុមជម្រើសជាតិ ស៊ែប ដោយលទ្ធផល ២ ទល់នឹង ២ ក្នុងវគ្គជម្រុះ World Cup ប្រចាំទ្វីបអឺរ៉ុប ។
ក្នុងនោះដែរគ្រាប់បាល់ដ៏មានតម្លៃចុងម៉ោងរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលស៊ុតដោយខ្សែប្រយុទ្ធលេខ ១ ពិភពលោក Christiano Ronaldo ត្រូវបានអាជ្ញារកណ្តាលសម្រេចមិនឱ្យចូលទីដោយសារតែកំហុសនៃការមើលមិនសព្វជ្រុងជ្រោយរបស់អាជ្ញារកណ្តាល ។
ក្រោយពីចប់ការប្រកួតអាជ្ញារកណ្តាល Satos បានមើលវីដេអូឡើយវិញ ដោយយល់ច្បាស់ពីកំហុសរបស់ខ្លួន លោកបានរត់មកសុំទោសគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់វិញ ។ ទោះជាបែបនេះក្តី ការសុំទោសរបស់លោកមិនអាចកែប្រែការសម្រេចចិត្តពេលប្រកួតរបស់លោក និង លទ្ធផលវិញបានឡើយ ៕
ប្រភព៖ dailymail