Suarez ធ្វើរឿងពិសេសមួយនៅថ្ងៃដែលគេរកបានគ្រប់ ៥០០ គ្រាប់ក្នុងអាជីព
Luis Alberto Suárez Díaz កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន និង ក្រុមបាល់ទាត់ Atlético Madrid កំពុងតែស្ថិតនៅចំណុចកំពូលរបស់ខ្លួន ដោយរកគ្រាប់បាល់បានផ្ទួនៗ ក្រោយពីផ្លាស់ចេញពី Barcelona មកកាន់ក្លិបថ្មីមួយនេះ ។
ក្នុងប្រកួតទី ២៥ របស់ខ្លួនកាលពីពេលកន្លងទៅនេះនៅ La Liga កីឡាកររូបនេះបានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតចូលក្នុងគណនីរបស់ខ្លួន ដែលវាបានក្លាយជាគ្រាប់បាល់ទី ៥០០ របស់កីឡាកររូបនេះនៅក្នុងអាជីព និង ជាគ្រាប់ទី ១៩ នៅក្លិបថ្មី ។
នៅក្នុងថ្ងៃពិសេសនេះ Luis Suárez បានធ្វើអំពីសប្បុរសធម៌មួយដ៏សាមញ្ញ គឺបានយកបាល់ចំនួន ៥០០ ទៅចែកជូនក្មេងៗនៅស្រុកកំណើតរបស់គេ នៅក្នុងភូមិតូចមួយឈ្មោះថា Satto ។ ថ្លែងរៀបរាប់ទាំងស្រណោះកាលពីក្មេង កីឡាកររូបនេះបាននិយាយថា អ្វីៗដែលរូបគេមានសព្វថ្ងៃនេះ គឺវាកើតចេញពីភូមិនេះឯង ៕
ប្រភព៖ La Liga