ក្រុមល្បីៗនៅលីគកំពូលអង់គ្លេសបានត្រឹមស្រមៃ ក្រោយ Diego Costa ត្រៀមចុះកិច្ចសន្យានឹងក្រុមមួយនេះ
Diego Costa សម្រេចចិត្តផ្តាច់កុងត្រាជាមួយ Atlético Madrid ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានភាពភ្ញាក់ផ្អើលកាលពីដើមឆ្នាំកន្លងនេះ ទើបធ្វើឱ្យមានព័ត៌មានជាច្រើនបានរាយការណ៍ថា កីឡាករវ័យ ៣២ ឆ្នាំរូបនេះអាចវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសម្តងទៀត ដែលមានក្រុម Tottenham Hotspur, Arsenal និង West Ham United បានចាប់អារម្មណ៍ផងដែរ ។
យ៉ាងណាមិញ ថ្មីៗនេះលោក Mundo Deportivo បានបញ្ជាក់ថា Diego Costa បានចរចារឿងកិច្ចសន្យាជាមួយនឹងក្លិប Benfica លីគព័រទុយហ្កាល់ហើយ ក្រោមកិច្ចសន្យា ២ ឆ្នាំ ប្រាក់ឈ្នួលប្រមាណ ២,៥ លានផោនក្នុង ១ ឆ្នាំ ឬ ស្មើនឹង ៥០ ០០០ ផោនក្នុងមួយសប្តាហ៍ ហើយនឹងបង្ហាញខ្លួនជាផ្លូវការនៅខែមិថុនាខាងមុខនេះ ៕