របួស Hazard ៖ ជម្រើសជាតិទារវះ តែ Real Madrid ថាតិចទៀតជាហើយ
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់លីគកំពូលអេស្ប៉ាញ Real Madrid បានបាត់បង់ខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ម្នាក់ទៀតពីទីលាន ក្រោយពីរូបគេបានទទួលរងរបួសទៀតហើយ ត្រង់ត្រកៀក និង កជើងធ្ងន់ធ្ងរ ។ ដោយកីឡាកររូបនេះ កំពុងតែស្ថិតនៅក្នុងបញ្ជីឈ្មោះកោះហៅចូលជម្រើសជាតិប៊ែលហ្សិកផងដែរ ។
ស្ថិតក្រោមអាណាព្យាបាលជម្រើសជាតិ ប៊ែលហ្សិក បានទាមទារយកកីឡាកររូបនេះ ពី Real Madrid យកទៅធ្វើការវះកាត់ ដើម្បីឆាប់បានជាសះស្បើយ នឹងអាលបានចូលលេងឱ្យជម្រើសជាតិក្នុងវគ្គជម្រុះ World Cup នាចុងខែក្រោយនេះ ។ ក្រោយពីទទួលសំណើរបាន ក្លិប Real Madrid បានបដិសេធ ដោយផ្តល់ការឆ្លើយតបថា របួសកីឡាកររូបនេះ មិនទាមទារការវះកាត់ឡើយ តែគ្រាន់តែត្រូវសម្រាកយូរខែបន្តិចមុននឹងអាចចូលលេងវិញបាន ។
បញ្ហានេះកំពុងតែក្លាយជារឿងដ៏ចម្រូងចម្រាស់មួយ សម្រាប់ Real Madrid និង ជម្រើសជាតិប៊ែលហ្សិក សូម្បីតែសាម៉ីខ្លួនកីឡាករក៏មិនដឹងថាត្រូវដោះស្រាយយ៉ាងណាដែរ ។ ប្រសិនបើគេមិនធ្វើការវះកាត់ទេនោះ របួសរបស់គេអាចនឹងប្រើពេលវេលាយូរដល់ទៅជាងកន្លះរដូវកាល ដើម្បីអាចចូលទីលានបាន ហើយអាចនឹងខកខានបង្ហាញខ្លួននៅ World Cup នាដើមឆ្នាំក្រោយ ៕