មកស្គាល់ ៣ នាក់ រកបានហ៊ែតទ្រីក ច្រើនជាងគេក្នុងពិភពបាល់ទាត់
ការប្រកួតបាល់ទាត់អាជីព ពិតជាពិបាកខ្លាំងណាស់ក្នុងការរកគ្រាប់បាល់ក្នុងការប្រកួត ដែលកីឡាករម្នាក់ៗ ត្រូវទាមទារនូវបច្ចេកទេស ភាពវាងវៃ និង កម្លាំងខ្លាំងក្លា ដើម្បីអាចបំបែកក្បូនការពាររបស់ខ្សែការពារអាជីពបាន ។ អ្វីដែលរឹតតែពិបាកខ្លាំងក្នុងការប្រកួតនោះគឺ ការរកគ្រាប់បាល់បានច្រើនគ្រាប់ ក្នុងនោះការរកបាន ៣ គ្រាប់ ក្នុង ១ ប្រកួត (ហ៊ែតទ្រីក) ត្រូវបានគេចាត់ទុកថាជារឿងបំផុត តែក៏នៅតែមានកីឡាករជាច្រើនអាចរកបាន ។ ខាងក្រោមនេះ គឺជាតារាងបញ្ជីកីឡាករដែលរក ហ៊ែតទ្រីក បានច្រើនជាងគេបំផុតទាំង ៣ ក្នុងលោក ៖
- Cristiano Ronaldo ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ និង ក្រុម Juventus ៖ រកបាន Hat Trick ចំនួន ៥៧ ដង ក្នុង១០២២ ប្រកួត។
- Lionel Messi ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន និង ក្រុម Barcelona ៖ រកបាន Hat Trick ចំនួន ៥៤ ដង ក្នុង ៩០៨ ប្រកួត។
- Luis Suarez ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល និង ក្រុម Athletico Madrid ៖ រកបាន Hat Trick ចំនួន ២៩ ដង ក្នុង ៦៨៨ ប្រកួត ។