សង្វេគណាស់! កីឡាករម្នាក់ធ្លាប់តែល្បីល្បាញ ឥលូវធ្លាក់ខ្លួនធ្វើជាងសំណង់
Lee Paul Roche កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៨០ បច្ចុប្បន្នមានវ័យ ៤០ ឆ្នាំគត់ ។ ដោយមិនសូវបានរៀនសូត្រ Lee Paul Roche មិនមានជំនាញអ្វីក្រៅពីដើរជួសជុសផ្ទះ និង ទឹកឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមក្រពះ ។ ការពិតបុរសវ័យ ៤០ ឆ្នាំរូបនេះមិនគួរនឹងទទួលបានលទ្ធផលបែបនេះសោះ ប្រសិនបើយើងងាកមកមើលអតីតកាលរបស់គេ ។
Lee Paul Roche ល្បីខ្លាំងកាលពីឆ្នាំ ២០០២ លោកត្រូវបានក្លិបបិសាចក្រហម Manchester United ដែលកាលនោះគឺជាក្លិបដែលល្បីបំផុតលេខ ១ នៅលើពិភពលោក បាននាំយកកីឡាកររូបនេះ ពីឈុតយុវជនមកកាន់ឈុតធំ ដោយកីឡាករខ្សែការពាររូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតធំរបស់ក្លិបទៀត គឺនៅក្នុងពានរង្វាន់ UEFA Champions League ។ ជាប្រកួតដំបូងផង និង ចិត្តចង់លេងដើម្បីភាពល្បីល្បាញផង ខ្សែការពាររូបនេះ បានព្យាយាមលេងដោយទទួលរងនូវរបួសធ្ងន់ធ្ងរ ក្រោយប៉ះជាមួយនឹងខ្សែប្រយុទ្ធក្រុមបដិបក្ខ ។
ក្រោយជាសះស្បើយលោកបានបន្តអាជីពដដែល ក៏ប៉ុន្តែដោយសារតែរបួសមិនអាចជាដូចដើម បានធ្វើឱ្យកីឡាកររូបនេះរសាត់អណ្តែតធ្លាក់ទៅដល់ក្លិបលំដាប់ទាបបំផុតរហូតដល់បោះបង់អាជីពបាល់ទាត់ចោលនៅឆ្នាំ ២០១១ ។ ហើយចាប់ពីពេលនោះមកជីវិតរបស់លោកបានរសាត់អណ្តែតគ្មានកោះគ្មានត្រើយរហូតមកទល់នឹងសព្វថ្ងៃនេះ ៕
ប្រភព៖ THESUN