ក្រុមសេះបង្កង់ Juventus គ្រោងនឹងយកលោក Zinedine Zidane ធ្វើជាគ្រូបង្វឹកថ្មីជំនួសលោក Andrea Pirlo
លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានគេរាយការណ៍ថាទទួលបានការចាប់អារម្មណ៍ពីលីគ Serie A របស់អ៊ីតាលីគឺក្រុម Juventus ដែលមានបំណងចង់ឱ្យគាត់ចូលមកធ្វើជាគ្រូបង្វឹកថ្មី ។
ក្នុងរបាយការណ៍នេះក៏បានបញ្ជាក់ទៀតថា គ្រូបង្វឹកបច្ចុប្បន្នលោក Andrea Pirlo នឹងត្រូវដកចេញពីតួនាទីនៅចុងរដូវកាលនេះ ដោយសាតែក្រុម Juventus មានលទ្ធផលមិនសូវល្អនៅក្នុងរដូវកាលនេះទាំងនៅលីគ Serie A និង UEFA Champions League ៕