ឈប់លក់ឡៃឡុងហើយ! Juventus ទុក Ronaldo មួយរដូវកាលទៀត ព្រោះមូលហេតុនេះ
កាលពីពេលកន្លងទៅនេះ ក្លិបបាល់ទាត់ Juventus បានប្រកាសគម្រោងរៀបចំលក់កីឡាករខ្សែប្រយុទ្ធកំពូល Christiano Ronaldo របស់ខ្លួន ក្នុងតម្លៃឡៃឡុង ត្រឹមតែ ២៥ លានដុល្លារប៉ុណ្ណោះ ដើម្បីយកលុយមកទុកប្រើការពេលអាសន្ននៅក្នុងក្លិបពេលវិបត្តិកូវីដ-១៩ និង ដើម្បីកាត់បន្ថយការចំណាយផងដែរ ។
តែយ៉ាងណា គម្រោងមួយនេះ ត្រូវបានប្រធានក្លិប Juventus ទាត់ចោលភ្លាមៗ ដោយលោក Fabio Paratici បាននិយាយថា គម្រោងនេះអាចនឹងពិតប្រាកដនៅឆ្នាំក្រោយ ដោយសារលោកចង់មើលទម្រង់លេងកីឡាកររូបនេះមួយរដូវកាលទៀតសិន ណាមួយកុងត្រាគេនៅយូរទៀត ដូច្នេះទុករដូវកាលក្រោយក៏មិនហួសពេលដែរ ។
គួរឱ្យដឹងដែរថា កីឡាករ Christiano Ronaldo នៅសល់កុងត្រាជាមួយនឹងក្លិប Juventus ដែលជាក្លិបលេងនៅលីគកំពូលអ៊ីតាលី Seria A រហូតដល់ចុងរដូវកាល ២០២២-២០២៣ ឯណោះ ។ កីឡាកររូបនេះ ត្រូវបានក្លិបទិញយកមកពី Real Madrid ក្នុងតម្លៃខ្លួន ១០០ លានដុល្លារ ដែលរូបគេនេះហើយបានធ្វើឱ្យពិភពលោកស្គាល់ក្លិបបាល់ទាត់ Juventus កាន់តែច្បាស់ ៕
ប្រភព ៖ goql