អ៊េមហួស! Ronal Koeman នាំយកកីឡាករម្នាក់ពី Liverpool ដោយមិនអស់មួយសេន
កីឡាករ Georginio Wijnaldum ត្រូវបានលោក Ronal Koeman នាំយកមកកាន់ក្លិបបាល់ទាត់ Barcelona ហើយ នៅឡើយតែថ្ងៃប្រកាសជាផ្លូវការតែប៉ុណ្ណោះ ។ កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេដឹងថា លោក Ronal Koeman នាំយកមកដោយមិនចំណាយសូម្បីតែ ១ សេន ។
កាលដែលបាននាំយកមកដោយមិនប្រើលុយនេះ គឺដោយសារតែលោក Ronal Koeman គឺជាមនុស្សជិតដិតទៅនឹងកីឡាកររូបនេះ ស្របពេលដែលខ្សែការពារខាងលើកកំពុងតែមិនសូវបានបង្ហាញខ្លួនឱ្យក្រុម ហើយកុងត្រាក៏កៀកនឹងអស់សុពលភាពទៀត ។
កីឡាករ Georginio Wijnaldum អាចចាត់ទុកជាកីឡាករយូរឆ្នាំម្នាក់របស់ Liverpool ដោយគេបានចូលរួមជាមួយនឹង Liverpool កាលពីឆ្នាំ ២០១៦ ក្រោយផ្ទេរពី New Castle ហើយគេបានបង្ហាញខ្លួនស្ទើរតែគ្រប់ការប្រកួត លើកលែងតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដោយសរុបមកគេលេងបាន ១៧០ ប្រកួតឱ្យ Liverpool និង រកបាន ១៦ គ្រាប់ហើយ ៕
ប្រភព ៖ wikisport