Félix ដែលនាំកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម ចាកចេញពីកម្ពុជាហើយ
កាលពីពេលថ្ងៃពុធ ទី ២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានបន្តកុងត្រាថ្មីឱ្យអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាបន្តក្នុងបេសកម្មបាល់ទាត់រហូតដល់ដំណាច់ឆ្នាំ ២០២៣ ។
ជាមួយនឹងកុងត្រាថ្មីនេះ ត្រូវបានគេកត់សម្កាល់ឃើញថា នឹងត្រូវបាត់មុខគ្រូបង្វឹកជម្រើសជាតិកម្ពុជា Félix Dalmas ដែលជាគ្រូបង្វឹកដែលនាំភាពរុងរឿងដល់បាល់ទាត់កម្ពុជា ដោយបានបង្កើតប្រវត្តិសាស្ត្របាល់ទាត់ឱ្យកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមជាលើកដំបូង កាលពីឆ្នាំ ២០១៩ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសហ្វីលីពីន ។
ជាមួយគ្នានេះដែរ សមាសភាពគ្រូបង្វឹកថ្មីរបស់កម្ពុជា នៅមិនទាន់បានបង្ហាញនៅឡើយទេ តែត្រូវបានលេចធ្លាយថាគឺជាគ្រូបង្វឹកសញ្ជាតិជប៉ុន ដែលជាមនុស្សម្នាក់ដែលជិតស្និទ្ធទៅនឹង អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ៕