ល្អណាស់! Keisuke Honda បន្តកុងត្រាជាមួយកម្ពុជា ២ ឆ្នាំបន្តទៀត
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ Keisuke Honda បានបន្តកុងត្រាថ្មីជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលគេនឹងត្រូវបន្តតំណែងអ្នកចាត់ការក្រុមគោព្រៃកម្ពុជា រហូតដល់ឆ្នាំ ២០២៣ ។
ការបន្តកុងត្រាដល់ឆ្នាំ ២០២៣ នេះ គឺអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ នឹងត្រូវមានភារកិច្ចជាច្រើនទៀតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតនានាទាំងក្នុងតំបន់ និង ពិភពលោក ។ ជាមួយគ្នានេះដែរ Honda ក៏នឹងត្រូវដឹកនាំកម្ពុជា ក្នុងគម្រោងដ៏ធំមួយ គឺស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង បានដាក់គោលដៅឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។
គួរឱ្យដឹងដែរថា ការចុះហត្ថលេខានេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែកូវីដ-១៩ ណាមួយ Keisuke Honda កំពុងតែហ្វឹកហាត់ដើម្បីត្រៀមបង្ហាញខ្លួនឱ្យក្រុមមួយនៅអាហ្សេបៃហ្សង់ ដែលជាប្រទេសមួយនៅអឺរ៉ុប ៕