Lingard ជាប់ជម្រើសជាតិអង់គ្លេសវិញហើយ
ខ្សែប្រយុទ្ធរបស់ក្លិប West Ham United ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសធ្វើការកោះហៅដើម្បីចូលជុំរុំហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 QATAR ប្រចាំទ្វីបអឺរ៉ុបហើយ នេះបើតាមបញ្ជីឈ្មោះរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ ។
ការវិលមកកាន់ជម្រើសជាតិអង់គ្លេសនេះគឺបន្ទាប់ពីគេបានខកខានជាប់ជម្រើសជាតិ តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ។ ការបាត់មុខពីជម្រើសជាតិពីមុន គឺត្រូវបានគេដឹងថា ដោយសារតែកីឡាកររូបនេះធ្លាក់ខ្លួនទៅលេងឱ្យក្លិបអន់ ឬ ស្ទើរតែមិនជាប់ជម្រើសដំបូងផង ក្នុងការប្រកួតនានា ។
មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនបានយ៉ាងល្អនៅ West Ham United ដោយមួយរយៈចុងក្រោយនេះ ដោយរកបានដល់ទៅ ៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ៧ ប្រកួតតែប៉ុណ្ណោះ ក្រោយពី ManU ដាក់ឱ្យ West Ham ខ្ចីជើងកាលពីដើមរដូវកាលកន្លងទៅនេះ ៕
ប្រភព៖ dailymail