Salah លែងហ៊ានទៅជិត Ramos ទៀតហើយ ព្រោះខ្លាចឈឺសាច់
កាលពីថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ នៅឯទីក្រុង Nyon ប្រទេសស្វីស គណៈកម្មការសមាគមបាល់ទាត់អឺរ៉ុប UEFA បានធ្វើការចាប់គូ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ២០២១ ដោយជាលទ្ធផល Real Madrid ត្រូវប៉ះជាមួយនឹងក្រុម Liverpool ។
នេះហាក់ជារឿងគាប់ជួនមែនទែន ដែលក្រុមដែលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ទាំង ២ បានជួបគ្នាម្តងទៀតនៅវគ្គ ៨ ក្រុមចុងក្រោយនេះ ។ គេនៅចាំមិនភ្លេចទេ កាលពីឆ្នាំ ២០១៨ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលក្នុងជំនួបនោះ Salah បានរងរបួសបាក់ដៃ និង ត្រូវបានសម្រាកព្យាបាលអស់ជាច្រើនខែ ដោយសារតែខ្សែការពារ Sergio Ramos របស់ Real Madrid បានក្រៀកដើម្បីការពារសំណាញ់ទីរបស់ខ្លួន ។
ក្រោយពីដឹងដំណឹងថា ចាប់គូប៉ះគ្នាសារជាថ្មីខ្សែប្រយុទ្ធ Mohamed Salah បានត្រៀមខ្លួនរួចជាស្រេច ដោយនឹងប្តេជ្ញាយកឈ្នះសងសឹកជំនួបកាលពីឆ្នាំ ២០១៨ កន្លទៅឱ្យបាន ។ លើសពីនោះ Salah បានថ្លែងបែបលេងសើចថា លើកនេះប្រហែលជាត្រូវនៅឱ្យឆ្ងាយពី Ramos បន្តិចទើបបាន ៕
ប្រភព ៖ goal