ក្រោយផ្ទុះកូវីដ-១៩ នៅក្នុងក្រុម Inter Milan លទ្ធផលធ្វើតេស្តកីឡាករ Romelu Lukaku ចេញហើយគឺបែបនេះ
នៅថ្ងៃទី ២៣ ខែមីនានេះលទ្ធផលធ្វើតេស្តមេរោគកូវីដ-១៩ របស់ខ្សែប្រយុទ្ធ Romelu Lukaku វ័យ ២៧ ឆ្នាំចេញហើយគឺអវិជ្ជមាន ។ ទើបក្លិប Inter Milan លីគ Serie A របស់អ៊ីតាលីបានអនុញ្ញាតឲ្យកីឡាកររូបនេះវិលត្រឡប់ទៅបម្រើក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ ទោះបីជាមុននេះមិនព្រមអនុញ្ញាតក៏ដោយ ។
នៅក្នុងក្រុម Inter Milan មានកីឡាករ ៤ នាក់បានឆ្លងមេរោគកូវីដ-១៩ រួមមាន Samir Handanović, Danilo D’Ambrosio, Stefan de Vrij និង Matías Vecino រហូតមានការលើកថ្ងៃប្រកួតជាមួយក្រុម U.S. Sassuolo Calcio ការពីថ្ងៃសៅរ៍កន្លងមកនេះ ។ ដូច្នេះហើយកីឡាករទាំងអស់ដែលត្រូវទៅបម្រើក្រុមជម្រើសជាតិរបស់ខ្លួនត្រូវធ្វើតេស្តមេរោគកូវីដ-១៩ ជាមុនសិន ៕