Jurgen Klopp ៖ បង្ហើបមូលហេតុមួយដែលធ្វើឱ្យក្លិបធ្លាក់ជើងខ្លាំង
កាលពីចុងឆ្នាំ ២០២១ ក្លិបបាល់ទាត់ Liverpool បានផ្លាស់ទីកន្លែងហ្វឹកហាត់របស់ខ្លួន ពីកន្លែងហ្វឹកហាត់ចាស់ Melwood ដែលជាទីកន្លែងហាត់អស់រយៈពេល ៧០ ឆ្នាំមកហើយ ទៅកាន់កន្លែងថ្មី គឺ Kirkby ដែលទើបតែសាងសង់រួច និង ចំណាយអស់ទឹកប្រាក់ប្រមាណជាជាង ៦៥ លានដុល្លារ ។
ចំពោះការការទៅហ្វឹកហាត់នៅទីកន្លែងថ្មីនេះ លោក Jurgen Klopp អ្នកចាត់ការក្លិបហង្សក្រហម Liverpool ដែលលេងនៅលីគកំពូលអង់គ្លេសមួយនេះ បានសម្តែងនូវការមិនពេញចិត្ត ដោយដាក់បន្ទុកទៅលើទីលានហ្វឹកហាត់នេះជាធំ ដែលធ្វើឱ្យក្រុមហាក់ធ្លាក់ជើងខ្លាំង នារដូវកាលនេះ ។
ទោះបីជាក្រុមបានឡើងដល់កំពូលតារាងកាលពីដើមជើងទី ១ ហើយទីលាននេះហ្វឹកហាត់អស់ជាច្រើនខែ (៦ខែ) ទៅហើយក៏ដោយ លោក Jurgen Klopp បាននិយាយថាបញ្ហាគឺខ្យល់ខ្លាំងពេក ធ្វើឱ្យក្រុមពិបាកហ្វឹកហាត់ ពីព្រោះនៅទីលានប្រកួតមែនទែនគឺជាទីលានបិទជិត មិនសូវមានខ្យល់ខ្លាំង ដូចនេះការហ្វឹកហាត់ និង លេងគឺខុសគ្នាដាច់ស្រឡះ ៕