Chelsea ទម្លាក់ក្រុមលេខ ១ La Liga ឡើងវគ្គ ៨ ក្រុមចុងក្រោយ
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ រវាងក្រុមបាល់ទាត់ Chelsea និង Atlético Madrid បានធ្វើឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា ឆ្នាំ ២០២១ នៅលើទឹកដី Stamford Bright របស់ Chelsea ដោយម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល ២ ទល់នឹង ០ ។
កាលពីជើងទី ១ ក្រុម Chelsea បានប្រមូលគ្នាទៅយកជ័យជម្នះដល់ក្នុងដីរបស់ក្រុមខ្លាំងអេស្ប៉ាញ ដោយបានយកឈ្នះដោយ គ្រាប់បាល់ ១ គ្រាប់គត់ របស់ Giroud ។ ចូលដល់ជើងទី ២ ក្រុម Chelsea ដែលជាម្ចាស់ផ្ទះ មិនបានបន្ធូរដៃឡើយ ដោយរកបាន ២ គ្រាប់ដោយ Ziyech នៅនាទីទី ៣៤ និង ១ គ្រាប់ទៀតដោយ Emerson នៅនាទីទី ៩០ បូក ៤ ។
ដ្បិតមិនមួយរយៈចុងក្រោយនេះ Chelsea មិនដែលលើកពាននេះក៏ដោយ ក៏ប៉ុន្តែក្រុមមួយនេះ មិនដែលចាញ់ក្នុងដីឡើយក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League នេះ ដែលចាញ់ចុងក្រោយបង្អស់គឺនៅឆ្នាំ ១៩៩៩ ក្នុងជំនួបជាមួយនឹង Barcelona ដែលកាលនោះបានចាញ់ដល់ទៅ ៥-០ ៕