Zlatan Ibrahimović មានឈ្មោះជាប់ជម្រើជាតិស៊ុយអែតម្ដងទៀត ក្រោយពីបាត់មុខតាំងពីឆ្នាំ ២០១៦
មុននេះមានព័ត៌មានថា Zlatan Ibrahimović នឹងវិលត្រឡប់មកលេងឲ្យជម្រើជាតិវិញ តាំងពីគាត់បានប្រកាសចូលនិវត្តន៍ពីការលេងឲ្យជម្រើសជាតិ តាំងពីព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំងមកម៉្លេះ ។
បើតាមលោក Janne Andersson គ្រូបង្វឹកក្រុមជម្រើសជាតិប្រទេសស៊ុយអែត បានប្រកាសឈ្មោះកីឡាករដែលជាប់ជម្រើសជាតិក្នុងការប្រកួតវគ្គជម្រុះ World Cup 2022 នេះ ។ ក្នុងនោះក៏មានឈ្មោះ Zlatan Ibrahimović ផងដែរ ក្នុងការជួបជាមួយប្រទេសហ្សកហ្ស៊ី (Georgia) នៅថ្ងៃទី ២៥ ខែមីនាខាងមុខនេះ និង នៅថ្ងៃទី ៣១ ខែមីនា ជួបជាមួយប្រទេសអេស្តូនី (Estonia) ។
ចំពោះ Zlatan Ibrahimović ក្នុងវ័យ ៣៩ ឆ្នាំទៅហើយ ប៉ុន្តែលេងបានយ៉ាងល្អជាមួយក្លឹប AC Milan នៅរដូវកាលនេះ ដោយរកបាន ១៦ គ្រាប់ពី ២១ ប្រកួត ៕