UEFA Champions Legue រកឃើញ ២ ក្រុមទៀតឡើងវគ្គ ៨ ក្រុមចុងក្រោយ
កាលពីម៉ោង ៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធទី ១៧ ខែមីនា ឆ្នាំ ២០២១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ក្រុមខ្លាំង ២ នៅអឺរ៉ុប បានបង្ហាញសាច់ដុំរបស់ខ្លួនក្នុងការបំបាក់ក្រុមដៃគូបក្ខដិបក្ខឱ្យធ្លាក់ក្នុងវគ្គ វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ២ នៃពានរង្វាន់មួយនេះ ។
ក្នុងនោះ Real Madrid បានយកឈ្នះ Atalanta ដោយលទ្ធផល ៣ ទល់នឹង ១ នៅក្នុងដីរបស់ខ្លួន ។ ចំណែកឯ Manchester City បានយកឈ្នះក្រុម Borussia Mönchengladbach ២ ទល់នឹង ០ ដែលជាការប្រកួតក្នុងដីដូចគ្នា ។ ក្រុមទាំង ២ នេះសុទ្ធតែឈ្នះដៃគូប្រកួតទាំង ២ ជើងដូចគ្នា ។
ក្រុមទាំង ២ ខាងលើនឹងឡើងទៅជួបក្រុមចំនួន ៤ ទៀតដែលឈរចាំរួចជាស្រេចនៅវគ្គ ៨ ក្រុមចុងក្រោយ ដែលមានដូចជា Liverpool, PSG, Borussia Dortmund និង Porto ខណៈដែល ២ ក្រុមទៀតនឹងរកឃើញនៅយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ឆាប់ៗនេះ ៕