បង្ហាញខ្លួនលើកដំបូងនៅលីគកំពូល អាត អូនតូច ព្រលយពីក្លិបក្នុងក្តីសុបិនភ្លែត
ការប្រកួតលីគកំពូលកម្ពុជា (Metfone Cambodian League) បានបើករដូវកាល ២០២១ របស់ខ្លួនកាលពីដើមខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយក្នុងនោះមានក្លិបមួយថ្មីទើបនឹងឡើងមកពីលីគលំដាប់ទី ២ គឺក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលទើបតែទទួលបាននូវបទពិសោធថ្មីក្នុងការប្រកួតលីគកំពូលកម្ពុជា ។
អាត អូនតូច ដែលជាកីឡាករក្លិបមួយនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនពិតជារីករាយ ដែលទទួលបានឱកាសចូលរួមជាមួយនឹងលីគកំពូលកម្ពុជា ក៏ដូចជាប្រឈមមុខជាមួយនឹងកីឡារបរទេសដែលមានបទពិសោធខ្ពស់ ។ ដ្បិតតែសព្វថ្ងៃកំពុងតែប្រកបអាជីពនៅក្លិបខេត្តព្រៃវែងក្តី ក៏ប៉ុន្តែកីឡាករវ័យក្មេងវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហើបថាខ្លួនស្រឡាញ់ក្លិបបឹងកេត ហើយក្តីស្រម៉ៃរបស់គេគឺបានចូលលេងឱ្យឈុតធំបឹងកេត ៕
ទោះបីជាយ៉ាងណាក្តី កីឡាករជម្រើសជាតិយុវជនរបស់កម្ពុជា រូបនេះថា ខ្លួននឹងមិនបោះបង់ក្តីស្រម៉ៃនេះឡើយ ដោយនឹងប្តេជ្ញាខិតខំហ្វឹកហាត់នឹងជួយឱ្យក្លិបខេត្តព្រែវែង ទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីជាជណ្តើរនាំឱ្យគេបានទៅលេងនៅបឹងកេតនាពេលអនាគត ៕