Liverpool ផ្លោះឡើងលេខ ៦ ក្រោយយកឈ្នះ Wolverhampton នៅក្រៅដី
ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League នៅថ្ងៃអង្គារ៍ ទី ១៦ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Liverpool បានយកឈ្នះទៅលើក្រុម Wolverhampton Wanderers ដោយលទ្ធផល ១ ទល់នឹង ០ ។
ដ្បិតតែជាក្រុមភ្ញៀវមែនពិត ក៏ប៉ុន្តែក្រុម Liverpool ពិតជាស្រេកឃ្លានជ័យជម្នះខ្លាំងណាស់ ដោយសារតែប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់មិនសូវកាក់កបឡើយ ទាំងក្នុងដី និង ក្រៅដី ដោយ ៦ ប្រកួតចុងក្រោយចាញ់ ៥ ឈ្នះតែម្តងគត់ ។ ១ គ្រាប់របស់ Liverpool បានបំប៉ោងសំណាញ់ទី ដោយកីឡាករ Diogo Jota នៅនាទីទី ៤៥ បូក ២ ហើយលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតដោយ Liverpool យកឈ្នះ Wolverhampton Wanderers ដល់ក្នុងដីដោយលទ្ធផល ០ ទល់នឹង ១ ។
ជ័យជម្នះនេះ បាននាំឱ្យ Liverpool ផ្លោះឡើងពីលេខ ៨ មកដល់លេខ ៦ ដោយមាន ៤៦ ពិន្ទុ ក្រោយឆ្លងកាត់ ២៨ ប្រកួត ដោយឈ្នះ ១៣ ស្មើ ៧ និង ចាញ់ ៩ ប្រកួត ៕