បិសាចក្រហម និង តោខៀវ ក្រុមលីកកំពូលអង់គ្លេស កំពុងដណ្ដើមគ្នាតាមប្រមាញ់កីឡាករមួយរូបនេះ
កាលព្រឹកថ្ងៃទី ១៥ ខែមីនា កន្លងទៅ ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær និង ក្រុមតោខៀវ Chelsea ដឹកនាំដោយលោក Thomas Tuchel បានចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga លេងឲ្យក្លិប Stade Rennais F.C. ក្រុមលីគកំពូលបារាំង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS ។
ក្រុមកំពូលទាំង ២ នេះ ក្រៅពីប្រកួតប្រជែងគ្នាហើយ ក៏ត្រូវប្រឈមនឹងគូប្រជែងដូចជា ក្រុម Real Madrid មកពី La Liga ប្រទេសអេស្ប៉ាញ ដឹកនាំដោយគ្រូបង្វឹកជនជាតិបារាំងលោក Zinedine Zidane ទៀតផង ។ គេជឿជាក់ថាគោលដៅរបស់កីឡាករ Eduardo Camavinka រូបនេះ អាចទៅលេងឲ្យក្រុម Real Madrid ច្រើនជាង ដោយសារតែគ្រូបង្វឹកលោក Zinedine Zidane ជាជនជាតិបារាំងដូចគ្នា ។
ចំពោះកីឡាករ Eduardo Camavinka ទើបតែអាយុ ១៨ ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដែលមានភាពលេចធ្លោជាងគេមួយរូបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែទម្រង់ការលេងដ៏អស្ចារ្យជាមួយក្រុម Stade Rennais F.C. ៕