ManU រកបាន ៣ ពិន្ទុ រក្សាពាន Premier League មិនទាន់ឱ្យ ManCity កាន់កាប់បានឡើយ
កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានយកឈ្នះទៅលើកក្រុមបាល់ទាត់ West Ham United ដោយលទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League ។
ការប្រកួតក្នុងវគ្គទី ១ ក្រុមទាំង ២ បានទទួលលទ្ធផលស្មើគ្នា ០ ទល់នឹង ០ ដោយមិនអាចធ្វើអ្វីគ្នាបានឡើយ ។ ឈានចូលវគ្គទី ២ ក្រុមម្ចាស់ផ្ទះ Manchester United ហាក់បន្ថែមសម្ពាធខ្លាំងទៅលើក្រុមភ្ញៀវ មិនបានប៉ុន្មានផង West Ham United បែរជាភ្លាត់បាល់ចូលទីខ្លួនឯង ដោយកីឡាករខ្សែការពារ Craig Dawson នៅនាទីទី ៥៨ ។ លទ្ធផល បានរក្សារហូតដល់ចប់ការប្រកួត ដោយ ManU ឈ្នះ ១ ទល់នឹង ០ ។
៣ ពិន្ទុនេះវាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមបិសាខក្រហមដ្បិតអីក្រុមនេះត្រូវការពិន្ទុជាចាំបាច់ដើម្បីរក្សាពាន Premier League មិនឱ្យធ្លាក់ទៅលើដៃ ក្រុមកំពូលតារាង Manchester City ដោយងាយៗ ៕