ឈ្មោះ Pelé នឹងត្រូវដាក់ជាឈ្មោះកីឡដ្ឋានមួយនៅក្នុងប្រទេសប្រេស៊ីល
កាលពីពេលកន្លងទៅនេះ រដ្ឋសភា នៃប្រទេសប្រេស៊ីល បានសម្រេចអនុម័តច្បាប់មួយ ដោយចេញបញ្ជាឱ្យប្តូរឈ្មោះកីឡដ្ឋានមួយនៅក្នុងប្រទេសនេះ ដោយយកឈ្មោះរបស់ស្តេចបាល់ទាត់ប្រេស៊ីល មកដាក់ជំនួសវិញ ។
កីឡដ្ឋាន Maracana ដែលជាកីឡដ្ឋានប្រវត្តិសាស្ត្ររបស់ប្រេស៊ីល នឹងត្រូវប្តុរឈ្មោះទៅជា Rei Pelé វិញ ដែលមានន័យជាភាសាប្រេស៊ីលថា ស្តេចបាល់ទាត់ Pelé ។ ការសម្រេចប្តូរឈ្មោះនេះ គឺដើម្បីរំឭកដឹងគុណទៅដល់កីឡាករម្នាក់នេះ ដែលបានជួយលើកមុខមាត់ប្រេស៊ីលដល់កម្រិតពិភពលោក ពោលគឺជួយឱ្យប្រេស៊ីលលើកពាន World Cup ដល់ទៅ ៣ លើក ។
គួរឱ្យដឹងដែរថា កីឡដ្ឋាន Maracana បានសាងសង់កាលពីឆ្នាំ ១៩៤៨ ហើយទទួលធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ ១៩៥០ និង ២០១៤ ហើយវាក៏ជាកន្លែងប្រារព្ធការប្រកួត Olympic ផងដែរកាលពីឆ្នាំ ២០១៦ កន្លងទៅ ។ កីឡដ្ឋាននេះ ក៏ជាកន្លែងដែលគួរជាទីចងចាំមួយដែរ សម្រាប់ Pelé ដែលវាជាកន្លែងដែលលោករកបានគ្រាប់ទី ១០០០ ក្នុងអាជីពរបស់លោក ៕
ប្រភព៖ AMS