កីឡាករវ័យចំណាស់ជាងគេបំផុត បានបង្ហាញខ្លួនដំបូងក្នុងរដូវកាល ២០២១ នេះហើយ
លីគកំពូលជប៉ុន (J-League I) បានឈានមកដល់ការប្រកួតសប្តាហ៍ទី ៣ របស់ខ្លួនហើយ ដោយក្នុងនោះគេបានសង្កេតឃើញកីឡាករវ័យ ៥៤ ឆ្នាំ Kazuyoshi Miura ដែលជាម្ចាស់កំណត់ត្រាកីឡាករវ័យចំណាស់ជាងគេបំផុតក្នុងលោក បានបង្ហាញខ្លួននៅលើទីលាននៃការប្រកួតនេះផងដែរ ។
ក្នុងការបង្ហាញខ្លួននេះ គឺជាលើកទីមួយហើយសម្រាប់លោក ដែលត្រូវបានផ្លាស់ប្តូរចូលជំនួសខ្សែប្រយុទ្ធរបស់ក្លិប Yokohama FC ដែលមានបញ្ហា ។ ដ្បិតែចូលលេងបានត្រឹមតែប្រមាណជា ២០ នាទី ក៏ពិតមែន ក៏ប៉ុន្តែលោកបានបង្ហាញឱ្យឃើញថា លោកនៅតែមានកម្លាំងមាំមួនខ្លាំងក្លាដូចកីឡាករអាជីពដទៃទៀតដែរ ។
គួរឱ្យដឹងដែរថា រដូវកាលនេះ គឺជារដូវកាលទី ៣៦ ហើយ ដែលលោកបានប្រកបអាជីពនៅលីគកំពូលជប៉ុននេះ ។ សរុបមកទល់នឹងពេលនេះ លោកបានលេងបាល់អស់រយៈពេល ៣៩ ឆ្នាំមកហើយ ដោយធ្លាប់ជាប់ជម្រើសជាតិជប៉ុន និង លេងនៅក្លិបក្រៅប្រទេសជាច្រើនដូចជា ប្រេស៊ីល អូស្ត្រាលី និង អឺរ៉ុបជាដើម ៕