Costa ជិតរកឃើញក្លិបថ្មីហើយ ក្រោយទាត់ខ្យល់ជាង ៣ ខែ
Diego Costa កីឡាករអតីតខ្សែប្រយុទ្ធជួរមុខរបស់ Atlético Madrid និងជម្រើសជាតិអេស្ប៉ាញ កំពុងតែមានតំរុយក្នុងការផ្ទេរទៅកាន់ក្លិបថ្មីហើយ ក្រោយពីទំនេរមិនមានក្លិបលេងអស់រយៈពេលជាង ៣ ខែមកនេះ ។
ក្លិបថ្មីដែលគេកំពុងតែចរចារនោះ គឺក្លិប Porto FC ដែលជាក្លិបនៅលីគកំពូលព័រទុយហ្គាល់ ។ កុងត្រាដែលក្លិបមួយនេះ គ្រោងនឹងផ្តល់ឱ្យកីឡាករវ័យ ៣២ ឆ្នាំរូបនេះ គឺមានរយៈពេល ២ ឆ្នាំ ជាមួយនឹងប្រាក់ពលកម្មហត់នឿយ ចំនួន ៥ លានអឺរ៉ូ ។
គួរឱ្យដឹងដែរថា កីឡាករដែលមានភាពល្បីល្បាញនៅអេស្ប៉ាញរូបនេះ ក៏ត្រូវបានក្លិបផ្សេងទៀតចាប់អារម្មណ៍ដែរ កាលពីមុនចាកចេញពីក្លិបចាស់ក្នុងអំឡុងចុងឆ្នាំ ២០២០ ដែលមានដូចជា Man City, Tottenham Hotspur ឬ West Ham United ជាដើម ក៏ប៉ុន្តែការចរចារមិនបានលេចជារូបរាងឡើងឡើយ ៕
ប្រភព៖ CSport