ទីបំផុត Joan Laporta ជាប់ឆ្នោតជាប្រធានក្លិប Barcelona ថ្មី ក្រោយធ្វើរឿងរសើបមួយនេះ
នៅព្រឹកថ្ងៃអង្គារ៍ ទី ០៩ ខែមីនា ឆ្នាំ ២០២១ ក្លិបបាល់ទាត់ Barcelona បានប្រកាសអំពីសមាសភាពប្រធានក្លិបថ្មីរបស់ខ្លួន ក្រោយពីការបោះឆ្នោត។ ដោយលោក Joan Laporta គឺជាអ្នកឈ្នះឆ្នោត ហើយលោក គ្រោងនឹងឡើងកាន់តំណែងចាប់ពីខែមិថុនា ខាងមុខនេះតទៅ ។
ចំពោះការឈ្នះឆ្នោតដ៏ត្រចះត្រចង់នេះ ត្រូវបានគេដឹងថា ដោយសារតែលោកព្យាយាមយកចំណុចរសើបរបស់ក្លិបមកវែកញែក និង រកដំណោះស្រាយ ។ ជាពិសេសគឺរឿងរបស់ Messi ផ្ទាល់តែម្តង ដោយលោកប្តេជ្ញាថានឹងធ្វើយ៉ាងណា ឱ្យកីឡាកររូបនេះនៅបន្តជាមួយនឹងក្លិបជាបន្ត ទោះបីជាត្រូវចំណាយលុយអស់ប៉ុន្មានក៏ដោយ ។
គួរឱ្យដឹងថា លោក Joan Laporta គឺជាអ្នកស្រឡាញ់ចូលចិត្ត Lionel Messi យ៉ាងខ្លាំង ដោយលោកនេះហើយគឺជាអ្នករៀបចំលក្ខខណ្ឌឱ្យ Messi បន្តកុងត្រាជាមួយនឹងក្លិបជារៀងរាល់លើកដែល Messi បន្តកុងត្រាជាមួយក្លិប Barcelona ៕
ប្រភព៖ Marca