ខកខានជាង ៦០ ឆ្នាំ ប្រទេសកំណើតកីឡាបាល់ទាត់ ស្នើធ្វើម្ចាស់ផ្ទះ World Cup ម្តងទៀត
កាលពីពេលកន្លងទៅនេះ ប្រទេសអង់គ្លេសបានដាក់សំណើរក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតបាល់ទាត់ដ៏ធំជាងគេបង្អស់នៅលើពិភពលោក FIFA WORLD CUP 2030 ។ ការដេញថ្លៃនេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីនៃចក្រភពបិតាបាល់ទាត់មួយនេះ បានប្រកាសថា វាដល់ពេលដែលប្រទេសអង់គ្លេសនាំយកកីឡានេះមកកាន់ទឹកដីគេម្តងទៀតហើយ ។
ក្នុងការដេញថ្លៃនេះ អង់គ្លេសគ្រោងនឹងធ្វើជាសហម្ចាស់ផ្ទះជាមួយនឹងប្រទេសអៀកឡង់ វែល និង ស្កុតឡេន ដែលជាប្រទេសស្ថិតនៅក្នុងចក្រភពអង់គ្លេសនេះដែរ ។ ចំពោះថរិកាដែលអង់គ្លេសគ្រោងនឹងចំណាយសម្រាប់ព្រឹត្តិការណ៍នេះ គឺមានចំនួនប្រហែលជាជាង ៣ ពាន់លានដុល្លារ ។
គួរឱ្យដឹងដែរថា អង់គ្លេសបានខកខានធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA WORLD CUP អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយការធ្វើជាម្ចាស់ផ្ទះពាននេះចុងក្រោយបង្អស់គឺនៅឆ្នាំ ១៩៦៦ ដែលកាលនោះអង់គ្លេសគឺជាជើងឯកពិភពលោក ៕
ប្រភព៖ dailymail