Buffon ថាខ្លួននៅអ៊េម អាចនៅលេងដល់ World Cup ២០២៣
Gianluigi Buffon អ្នកចាំទីដែលជោគជ័យបំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី មិនទាន់ត្រូវបាន ក្លិបបាល់ទាត់ Juventus បន្តកុងត្រាថ្មីឱ្យខ្លួននៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងផុតនៅឆ្នាំ ២០២២ ខាងមុខនេះហើយ ។
ដ្បិតកីឡាកររូបនេះមានវ័យ ៤៣ ឆ្នាំ ទៅហើយក្តី តែរូបគេនៅតែប្រកាន់ជំហរនៅប្រកបអាជីពនេះ តទៅមុខនេះ ។ កីឡាករអ្នកចាំទីកម្ពស់ ១៩២ សង់ទីម៉ែត្ររូបនេះ បានថ្លែងថា គាត់ជាអ្នកចាំទី ទោះបីជាលេងដល់វ័យ ៥០ ឆ្នាំក៏មិនអីដែរ ។ Buffon បន្ថែមថាខ្លួននឹងខំប្រឹងប្រែងដើម្បីបានបង្ហាញខ្លួននៅ World Cup ឆ្នាំ ២០២៣ ម្តងទៀតឱ្យអ៊ីតាលី ។
គួររំឭកថា Buffon គឺជាអ្នកចាំទីល្អបំផុតកាលអ៊ីតាលីឈ្នះពាន World Cup នៅឆ្នាំ ២០០៦ ហើយកាលពីពេលថ្មីៗនេះ រូបគេបានបំបែកកំណត់ត្រា ជាកីឡាករ និង ជាអ្នកចាំទី ដែលបង្ហាញខ្លួននៅក្នងក្របខណ្ឌ លីគកំពូលអ៊ីតាលី (Seria A) បានច្រើ់នជាងគេបំផុត (៦៤៨ ប្រកួត) ៕
ប្រភព៖ Marca