ខ្សែបម្រើអាមេរិក Weston McKennie ក្លាយជាកីឡាករ Juventus ពេញសិទ្ធិហើយ
ក្លិបបាល់ទាត់ Juventus ដែលកំពុងតែឡើងជើងខ្លាំងនៅលើពិភពលោក បានប្រកាសចុះកុងត្រាទិញផ្តាច់កីឡាករ ខ្សែការពារ Weston McKennie មកកាន់ក្លិបរបស់ខ្លួនជាផ្លូវការហើយ ក្រោយពីបានខ្ចីជើងអស់រយៈពេល ១ រដូវកាល ពីក្លិប Schalke 04 ។
កុងត្រាពេញសិទ្ធិជាមួយនឹងក្លិបថ្មីនេះ កីឡាករសញ្ជាតិអាមេរិកាំង វ័យ ២២ ឆ្នាំរូបនេះ នឹងត្រូវលេងឱ្យក្លិបជើងខ្លាំងអ៊ីតាលីមួយនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ Weston McKennie ត្រូវបានគេដឹងថាគឺជាកីឡាករក្នុងក្រុម Juventus ម្នាក់ដែលលេងបានល្អជាមួយនឹង Ronaldo ។
ដ្បិតតែជាខ្សែការពារក៏ពិតមែន ក៏ប៉ុន្តែក្នុងការបង្ហាញខ្លួន សរុប ៣១ ប្រកួត គេអាចរកបានដល់ទៅ ៥ គ្រាប់ ដោយបច្ចុប្បន្នជួយឱ្យ Juventus ឈរនៅលេខ ៣ នៃតារាងលីគកំពូលអ៊ីតាលី Seria A ៕
ប្រភព៖ Skysport