កីឡាករ ៣ នាក់នេះហើយ ស៊ីថ្លៃជាងគេបំផុតនៅ Real Madrid
ក្លិបបាល់ទាត់ Real Madrid គឺជាក្លិបដែលខ្លាំងមួយនៅលើពិភពលោក ដោយលេងនៅលីគកំពូលអេស្ប៉ាញ (La Liga) ។ បើនិយាយអំពីកីឡាកររបស់គេវិញ គឺសុទ្ធមានតម្លៃខ្លួនសុទ្ធតែកប់ពពក ខ្ទង់លានៗដុល្លារ ។ កីឡាករនៃក្លិបមួយនេះ មិនត្រឹមតែមានតម្លៃខ្លួនថ្លៃប៉ុណ្ណោះទេ ពូកគេថែមទាំងទទួលបាននូវប្រាក់ឈ្នួលពលកម្មច្រើនទៀតផង ។ ខាងក្រោមនេះ គឺជាកីឡាករ ៣ រូបដែលទទួលបានប្រាក់ឈ្នួលថ្លៃជាងគេបំផុត ក្នុងការមកលេងឱ្យក្លិបលំដាប់ពិភពលោកមួយនេះ ៖
- Gerath Bale: ខ្សែប្រយុទ្ធស្លាប សញ្ជាតិវែល វ័យ ៣១ ឆ្នាំ រូបនេះទទួលបាននូវប្រាក់ឈ្នួលប្រចាំសប្តាហ៍ច្រើនជាងគេបំផុតមិនធ្លាប់មាន គឺចំនួន ៧០ ម៉ឺនដុល្លារ ។
- Eden Hazard: អាចលេងក្នុងតួនាទី ២ គឺខ្សែបម្រើប្រយុទ្ធ និង ខ្សែប្រយុទ្ធស្លាប សញ្ជាតិប៊ែលហ្សិក វ័យ ៣០ ឆ្នាំ ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៤៥ ម៉ឺនដុល្លារ ។
- Sergio Ramos: ខ្សែការពារកណ្តាល សញ្ជាតិអេស្ប៉ាញ វ័យ ៣៤ ឆ្នាំ ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៣៤ ម៉ឺនដុល្លារ ។
ប្រភព៖ tranfmkt