ប្រាប់ហើយមិនស្តាប់! Delli Alli ត្រូវមិត្តស្រីបែកចិត្ត ព្រោះវក់ហ្គេមខ្លាំងពេក
Delli Alli បានបែកបាក់គ្នាជាមួយនឹងមិត្តស្រីរបស់ខ្លួនហើយ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយសារតែមិត្តស្រីរបស់កីឡាកររូបនេះ មិនពេញចិត្តចំពោះទង្វើដែល Alli ធ្វើដាក់នាងជារឿយ ។
អតីតមិត្តស្រីរបស់កីឡាករជម្រើសជាតិអង់គ្លេស Ruby Mae បានប្រាប់ពីមូលហេតុនេះដល់បណ្តាញសារព័ត៌មានក្នុងស្រុកថា Alli មិនដែលខ្វល់ខ្វាយពីនាងឡើយ ដោយរវល់តែវក់វីនឹងវីដេអូហ្គេមពេក រហូតដាច់ៗយប់ ។ មកទល់នឹងពេលនេះ អ្នកទាំង ២ បានបែកគ្នាចប់សព្វគ្រប់ហើយ ដោយ Mae បានចាកចេញរស់នៅបែកផ្ទះពី Alli ហើយ ។
បច្ចុប្បន្នកីឡាករវ័យ ២៤ ឆ្នាំ រូបនេះ កំពុងតែលេងឱ្យក្លិប Tottenham Hotspur និង ជម្រើសជាតិអង់គ្លេស ក្នុងតំណែងជាខ្សែបម្រើ ។ ក្រៅពីអាជីពបាល់ទាត់ Delli Alli ត្រូវបានគេដឹងថា គឺជា Streamer ហ្គេមដ៏ល្បីមួយរូបដែលចូលចិត្តលេងហ្គេម Fortnite ៕
ប្រភព៖ goal