ក្តៅៗ ប្រធានក្លិប Barcelona ត្រូវបានចាប់ខ្លួនជុំវិញរឿងពុករលួយ
លោក Joseph Maria Bartomeu ដែលជាអតីតប្រធានក្លិប Barcelona ត្រូវបានប៉ូលិសចុះទៅចាប់ខ្លួនជាបន្ទាន់នៅក្នុងគេហដ្ឋានរបស់លោក ក្រោយពីប្រមូលបានភស្តុតាងមួយចំនួនទាក់ទិនទៅនឹងរឿងពុករលួយក្នុងក្លិប ដែលធ្វើឱ្យ Barcelona ធ្លាក់ជើងយ៉ាងខ្លាំងមួយរយៈកាលចុងក្រោយនេះ ។
ទាក់ទងទៅនឹងរឿងពុករលួយនេះ លោកត្រូវបានប៉ូលិសបកអាក្រាតថាជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ហិរញ្ញវត្ថុក្លិបជាច្រើនក្នុងការជួលបណ្តាញសារព័ត៌មាន ឱ្យសរសេររឿងអាស្រូវរបស់កីឡាករ និង បុគ្គលរូបណាដែលមិនត្រូវនឹងលោក ។ ក្រៅពីនេះលោកក៏ត្រូវបានគេរកឃើញថាជាមូលហេតុដែលនាំឱ្យកីឡាករល្អៗជាច្រើនដើរចេញពីក្លិប ដោយសារតែការគ្រប់គ្រងរបស់លោក មានការបែងចែកបក្សពួក ។
គួរឱ្យដឹងថា Barcelona មិនអាចរកពានអ្វីបានឡើយក្នុងមួយរយៈកាលចុងក្រោយនេះ ដោយសឹងតែគ្រប់ប្រកួត Barcelona ឡើងមិនដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផង ។ មិនតែប៉ុណ្ណោះមានកីឡាករល្អៗជាច្រើន បានចាកចេញពីក្លិបដោយសារតែអស់ជំនឿនឹងការដឹកនាំរបស់ក្លិបមួយនេះ ៕
ប្រភព៖ thesun