មិនទាន់ចប់រដូវកាលផង Haaland ទទួលបានសំណើរពីក្លិបចំនួន ៧
បើគិតមកទល់នឹងពេលនេះ កីឡាករ Erling Haaland ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លិប Borussia Dortmund បានទទួលសំណើរពីក្លឹបកំពូលៗចំនួន ៧ ហើយ សម្រាប់ការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបថ្មី សម្រាប់រដូវកាលក្រោយ ទាំងរដូវកាលនេះ មិនទាន់ទាំងបានពាក់កណ្តាលរដូវកាលផង ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានទទួលសំណើរពីក្លឹបលីគកំពូលអង់គ្លេសចំនួន ៤ (ManU, ManCity, Liverpool និង Chelsea) ពី La Liga (Real Madrid) លីគកំពូលបារាំង (PSG) និង លីគអាល្លឺម៉ង់ (Bayern Munich) ។
គួរឱ្យដឹងថា Erling Haaland ទើបតែបានផ្ទេរពីក្លឹប Leipzig មកកាន់ BVB កាលពីដើមរដូវកាល ២០២០ កន្លងទៅនេះទេ ដោយឆ្លងកាត់ ៣០ ប្រកួត រកបាន ៣៣ គ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមជាង ២០ គ្រាប់ ហើយនៅសល់កុងត្រាជាមួយនឹងក្លឹប BVB នេះដល់ចុងឆ្នាំ ២០២៣ ឱ្យណោះ ។ ដូចនេះប្រសិនបើក្លឹបណាចង់បានរូបគេ BVB ប្រាកដជាអាចនឹងលក់ចេញ ក្នុងតម្លៃថ្លៃកប់ពពក ៕
ប្រភព៖ TheSun