ចៅស្រី Floyd ទើបឃើញពន្លឺព្រះអាទិត្យ ៥ សប្តាហ៍សោះ ពាក់នាឡិកាតម្លៃជាង ៣០ ម៉ឺនដុល្លារ
នាឡិកាដៃ Rolex Oyster Perpetual ដែលមានតម្លៃប្រហែល ២៨ ម៉ឺនដុល្លារ ត្រូវបានគេឃើញនៅលើដៃរបស់ចៅស្រី កីឡាករប្រដាល់សម្បូរលុយចាយ Floyd Mayweather ដែលជាកាដូថ្ងៃគម្រប់ ៥ សប្តាហ៍របស់ទារកមួយនេះ ។
ទារិកាដ៏មានសំណាង Kentrell Jr នេះ គឺជាកូនរបស់កូនស្រី Floyd ដែលមានឈ្មោះថា Yaya ជាមួយនឹងតារារ៉េប Youngboy ។ ទារិការូបនេះ ត្រូវបានគេដឹងថាគឺជាអ្នកគ្រងនាឡិកាដ៏ថ្លៃមួយនេះ ដែលមានវ័យក្មេងបង្អស់លើពិភពលោក ។
នេះមិនមែនជាលើកទីមួយឡើយដែលកីឡាកររូបនេះ ទិញនាឡិកាដែលមានតម្លៃថ្លៃ ។ បើតាមទស្សនាវដ្តី Forbe បានបង្ហាញទិន្នន័យថា Floyd បានចំណាយអស់ប្រហែល ១៩ លានដុល្លារហើយទៅលើនាឡិកាដៃ ៕
ប្រភព៖ hypebeast