Toni Feixa៖ បើជាប់ឆ្នោត លោកនឹងនាំ Mbappe, Haaland មក Barcelona
លោក Toni Feixa ដែលកំពុងតែឈរឈ្មោះបោះឆ្នោយដណ្តើមតំណែងប្រធានក្លិបថ្មីរបស់ Barcelona បានថ្លែងក្នុងពិធីថ្លែងជាសារធារណៈ ក្នុងការគៀងគរសំឡេងឆ្នោត ដែលនឹងត្រូវបោះក្នុងពេលឆាប់ៗខាងមុខនេះថា លោកបានត្រៀមកញ្ចប់លុយរបស់ Barcelona ចំនួនប្រមាណជាង ៣០០ លានដុល្លារ សម្រាប់ទិញយកកីឡាករថ្មីៗ ក្មេងៗ ហើយខ្លាំងមកចូលរួមជាមួយនឹងក្រុមនារដូវកាលក្រោយនេះ ។
ក្នុងនោះលោកបានបង្ហើបថា ខ្សែប្រយុទ្ធវ័យក្មេងលំដាប់ពិភពលោក ២ រូប គឺ Kylian Mbappe និង Erling Haaland ក៏ស្ថិតនៅក្នុងគម្រោងនេះដែរ ។ លោកថាវាគ្មានអ្វីដែលទៅមិនរួចឡើយ សម្រាប់លោកក្នុងការនាំយកកីឡាករខ្លាំងមក ប្រសិនបើលោកជាប់ឆ្នោតមែននោះ ។
គួរឱ្យដឹងថា Barcelona នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី នៅកំឡុងខែមិថុនា ខាងមុខនេះ ។ ដោយប្រធានក្លិបថ្មីដែលជាប់ឆ្នោតនោះនឹងឡើងកាន់តំណែងនៅរដូវកាលក្រោយ ( La Liga រដូវកាល ២០២១-២០២២) ៕
ប្រភព៖ Marca