Andrea Pirlo ប្តេជ្ញានឹងធ្វើឱ្យក្រុមឈ្នះពាន Seria A ១០ ឆ្នាំជាប់គ្នា ទាំងកំពុងឈរលេខ ៣ ក្នុងតារា
អ្នកចាត់ការក្រុមបាល់ទាត់ Juventus FC បានប្រកាសក្តែងៗកាលពីពេលកន្លងទៅនេះ ទៅដល់កូនក្រុមរបស់ខ្លួន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ដើម្បីកុំឱ្យមានភាពភ័យខ្លាចច្រើន ដោយសារតែក្រុមរបស់លោកហាក់ពិបាកខ្លាំងក្នុងការឡើងទៅកាន់តំណែងកំពូលតារាងសាជាថ្មី ។
ការថ្លែងនេះ គឺធ្វើឡើងក្នុងការប្រកួតកាលពីថ្ងៃទី ២៣ កន្លងទៅនេះ ខណៈដែល Juventus បានយកឈ្នះក្រុម Crotone ដោយលទ្ធផល ៣ ទល់នឹង ០ ។ ទោះបីជារកបាន ៣ ពិន្ទុក្តី ក៏ក្រុមមួយនេះនៅតែឈរនៅចំណាត់ថ្នាក់លេខ ៣ ដដែល ដោយមានតែ ៤៥ ពិន្ទុ ខណៈដែល Inter Milan ស្ថិតនៅកំពូលតារាង មាន ៥៣ ពិន្ទុ ។ ហើយក្រុមលេខ ២ AC Milan មាន ៤៩ ពិន្ទុ ។
គួរឱ្យដឹងដែរថា Juventus គឺជាក្រុមតែមួយគត់ដែលឈ្នះពាន Seria A បានច្រើនជាងគេ គឺ ៣៦ លើក ។ ហើយបើគិតមកទល់នឹងពេលនេះ Juventus គឺជាក្រុមតែមួយគត់តែរក្សាតំណែងជើងឯក ៩ ឆ្នាំជាប់ៗគ្នា ។ ខណៈដែលឆ្នាំនេះ លោក Andrea Pirlo បានប្តេជ្ញាថានឹងធ្វើឱ្យក្រុមឈ្នះពាននេះ ១០ ឆ្នាំជាប់ៗគ្នា ៕
ប្រភពៈ skybet