Bale ចង់វិលត្រលប់ខ្លាំងណាស់ ប្រសិនបើ Real Madrid ត្រូវការ
Gareth Bale កីឡាករខ្សែប្រយុទ្ធសញ្ជាតិវ៉ែល របស់ក្លិប Tottenham Hotspur បានប្រកាសថា គេនៅមិនអស់អាល័យជាមួយនឹងក្លិបចាស់របស់គេ Real Madrid ឡើយ ដោយនៅតែប្រាថ្នាថាចង់ទៅលេងនៅក្លិបដែលមានទីតាំងលើទឹកដីអេស្ប៉ាញនេះដដែល ឱ្យតែក្លិបត្រូវការរូបគេវិញ ។
ដ្បិតតែបានផ្លាស់ទៅកាន់ Tottenham Hotspur ក្នុងនាមជាកីឡាករខ្ចីជើងកាលពីឆ្នាំមុនក៏ដោយ តែគេទើបបង្ហាញខ្លួនបាន ៧ ប្រកួតប៉ុណ្ណោះ ខណៈដែលការរកគ្រាប់បាល់វិញទើបតែបាន ១ គ្រាប់ ។ ការដែលមិនសូវបានបង្ហាញខ្លួននេះហើយ ដែលធ្វើឱ្យគេទទូចចង់មកកាន់ Real Madrid វិញ ។
គួរឱ្យដឹងថា Bale ដែលត្រូវបានគេចាត់ទុកថាជាដៃគូដ៏ល្អរបស់ Ronaldo ហាក់ធ្លាក់ជើង និង មិនសូវទទួលបាននូវការចាប់អារម្មណ៍ប៉ុន្មានឡើយ បន្ទាប់ពីការចាកចេញរបស់ Ronaldo ពីក្លិប Real Madrid កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ៕
ប្រភពៈ goals