រវល់តែគិតច្រើន អឺរ៉ង់ដាក់ពាក្យធ្វើម្ចាស់ផ្ទះវគ្គជម្រុះ World Cup ពូល C មុនកម្ពុជាបាត់
កាលពីពេលកន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានប្រកាសជាផ្លូវការថា នឹងកែតម្រូវការប្រកួតវគ្គជម្រុះ FIFA WORLD CUP ២០២២ ដោយលើកទៅធ្វើនៅចុងខែឧសភា រហូតដល់ពាក់កណ្តលខែមិថុនា ឆ្នាំ ២០២១ វិញ ដោយយកប្រទេស ១ តាមពូលនីមួយៗធ្វើជាទឹកដីកណ្តាលសម្រាប់ទទួលការប្រកួតទាំងអស់ ។
ក្រោយពីទទួលដំណឹងនេះភ្លាមសហព័ន្ធកីឡាបាល់ទាត់អឺរ៉ង់ បានដាក់សំណើរភ្លែតទៅកាន់ AFC ដើម្បីដណ្តើមតំណែងម្ចាស់ផ្ទះនេះ ពីសមាជិកក្នុងពូលទាំងឡាយ ដែលមានដូចជា កម្ពុជា ប៉ារែន ហុងកុង និង អឺរ៉ាក់ ។ ខណៈដែលប្រទេសដទៃទៀតនៅក្នុងពូលនេះ កំពុងតែពិចារណា ក្នុងការធ្វើជាម្ចាស់ផ្ទះប្រចាំពូល C នេះ ។
គួរឱ្យដឹងដែរថា អឺរ៉ង់ គឺជាប្រទេសដែលមានអ្នកឆ្លងវីរ៉ុសកូវីដ ១៩ ច្រើនជាងគេបំផុតលើពិភពលោកចំណាត់ថ្នាក់លេខ ១៥ ដែលមានអ្នកឆ្លងសរុប ច្រើនជាង ១.៥ លាននាក់ បើតាមទិន្នន័យនេះ អឺរ៉ង់ គឺជាប្រទេសដែលគ្រោះថ្នាក់ជាងគេបំផុតប្រចាំពូល C នេះ ។ ខណៈដែលកម្ពុជា គឺជាប្រទេសដែលសុវត្ថិភាពជាងគេបង្អស់នៅលើពិភពលោក ហើយកាលពីពេលថ្មីៗនេះកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ ៕
ប្រភព៖ tehrantimes