ដេកផ្ទះសោះ Neymar ត្រូវអជ្ញាកណ្តាលពិន័យ ៣ ប្រកួតទាំងអត់ដឹងខ្សល់អី
នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសអំពីការចាត់វិធានការពិន័យ ចំពោះកីឡាករ Naymer JR ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Paris Saint Germain (PSG) ដែលបានប្រមាថដល់ការសម្រេចចិត្តអាជ្ញារកណ្តាល ។
ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងពានរង្វាន់ UEFA Champions League រវាងក្លិបបាល់ទាត់ Barcelona និង PSG កាលពីពេលកន្លងទៅនេះ អាជ្ញារកណ្តាលបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ដល់កីឡាករ Lionel Messi នៅនាទីទី ២៧ ដែលនាំឱ្យ Barcelona នាំមុខ ១ គ្រាប់មុន ។ គ្រានោះ Neymar មិនបានបង្ហាញខ្លួនក្នុងការប្រកួតឡើយ ដោយសារតែមានបញ្ហារបួស តែនៅផ្ទះមិនសុខ Neymar បានបង្ហោះសារមួយឌឺដងទៅការកាត់សេចក្តីរបស់អាជ្ញារកណ្តាល មុននឹងសារនោះបានលុបចេញវិញប្រមាណជា ១ ម៉ោងក្រោយ ។
ដ្បិតតែលុបសារនេះចោលក៏ពិតមែន ក៏ប៉ុន្តែសារនេះ ត្រូវបានគេថតទុក នឹងយកមកបង្ហោះធ្វើឱ្យមានការលេចធ្លាយដល់ UEFA ។ ចំពោះការពិន័យជាផ្លូវការយ៉ាងណានៅមិនទាន់បានប្រកាសនៅឡើយទេ ក៏ប៉ុន្តែបើតាមច្បាប់ពិន័យ នឹងការប្រមាថការសម្រេចចិត្តអាជ្ញារកណ្តាលរបស់ UEFA កីឡាករ Neymar JR អាចប្រឈមមុខនឹងការពិន័យ រហូតដល់ទៅ ៣ ប្រកួត ៕
ប្រភព៖ goals