ManCity បន្តជ័យជម្នះឡើងដាច់កំពូលតារាង ១០ ពិន្ទុ
ក្លិបបាល់ទាត់ Manchester City បានយកជ័យជម្នះទៅលើក្រុមបាល់ទាត់ Everton ដោយលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួត English Premier League ប្រចាំសប្តាហ៍ទី ២៤ របស់ខ្លួន នៅលើទឹកដីកីឡដ្ឋានរបស់ក្រុម Everton ។
៣ គ្រាប់របស់ ManCity រកបាដោយ Phil Foden នៅនាទីទី ៣២, Riyad Mahrez នៅនាទីទី ៦៣, និង Bernardo Silva នៅនាទីទី ៧៧ ។ ចំណែកឯក្រុមម្ចាស់ផ្ទះ Everton ក៏ព្យាយាមរកបាន ១ គ្រាប់ដែរ ដោយរកបានដោយ Richarlison នៅនាទីទី ៣៧ ។
ManCity កំពុងតែកាន់កំណត់ត្រាដ៏ល្អ ដោយបានឈ្នះ ១០ ប្រកួតជាប់ៗគ្នា និង កំណត់ត្រាមួយទៀតគឺមិនទាន់ស្គាល់ពាក្យបរាជ័យរហូតដល់ទៅ ១៤ ប្រកួតជាប់ៗគ្នា ។ បច្ចុប្បន្ន ManCity កំពុងតែឈរនៅកំពូលតារាង ដោយមាន ៥៦ ពិន្ទុ ដាច់ក្រុមលេខ ២ ManU ដល់ទៅ ១០ ពិន្ទុ ខណៈដែលការប្រកួតនៅសល់ប្រមាណតែជាង ១០ ប្រកួតទៀតប៉ុណ្ណោះ ៕
ប្រភព៖ ManCity