Barcelona បិទជើង Coutinho មិនឱ្យលេង ព្រោះកំពុងកុនលុយខ្លាំង
ក្លិបបាល់ទាត់ Barcelona បានទទួលដំណឹងថាកីឡាករខ្សែបម្រើ-ប្រយុទ្ធ Philippe Coutinho សញ្ជាតិប្រេស៊ីលរបស់ខ្លួន នឹងជាសះស្បើយវិញនាខែមីនានេះ ហើយសង្ឃឹមថានឹងអាចចូលហ្វឹកហាត់បានវិញក្នុងពេលឆាប់ៗខាងមុខនេះ ។
ដំណឹងនេះអាចមិនមែនជាដំណឹងល្អសម្រាប់ Barcelona ឡើយ ដោយសារតែក្លិបកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ ព្រោះតែកូវីដ ១៩ បានអូនបន្លាយមិនទាន់ដាច់ស្រេច ។ ក្នុងករណីបើ Philippe Coutinho អាចចូលលេងបានវិញ ក្លិបអាចនឹងសម្រេចចិត្តមិនដាក់គេឱ្យចូលលេង ពីព្រោះនៅក្នុងកុងត្រាគ្រាដែលទិញពី Liverpool មកបានចែងថា Barcelona ត្រូវបង់ ៥ លានអឺរ៉ូ ប្រសិនបើ គេចូលលេងបានយ៉់ាងហោចណាស់ ពាក់កណ្តាលនៃចំនួនប្រកួតសរុប ។
គួររំឭកថា Barcelona បានស្នើសុំទៅខាងម្ចាស់បំណុលរបស់ខ្លួនពន្យារពេលសងទៅដល់ពាក់កណ្តាលឆ្នាំ ២០២១ នេះ ដែលម្ចាស់បំណុលភាគច្រើនគឺជាក្លិបដែល Barcelona បានទិញកីឡាករមកក្នុងលក្ខខណ្ឌបង់ជាដំណាក់កាល ៕
ប្រភព៖ dailymail