Salah កំពុងមានលាភ ក្រោយមេធំ Bayern ចង់បានមកកាន់ទឹកដីអាល្លឺម៉ង់
Mohamed Salah កីឡាករខ្សែប្រយុទ្ធល្បីខ្លាំងរបស់អេហ្ស៊ីប និង ក្លិប Liverpool កំពុងតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្លិប Bayern Munich ដោយពួកគេសង្ឃឹមថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះ អាចនឹងផ្ទេរមកកាន់ទឹកដីអាល្លីម៉ង់ក្នុងពេលឆាប់ៗនេះ ។
ការរំពឹងបែបនេះ គឺក្រោយពីកីឡាករខាងលើ ត្រូវបានប្រធានក្លិប Bayern Munich ប្រកាសថាចង់បានខ្លាំងមែនទែន ហើយវាពិតជាកិត្តិយសណាស់ប្រសិនបើកីឡាករលេខ ១ អេហ្ស៊ីបរូបនេះអាចផ្ទេរមកកាន់ Bayern Munich ពិតមែន ។ ក្រោយពីទទួលបានដំណឺងនេះ ក្លិប Bayern Munich បានព្យាយមទាក់ទងទៅកាន់ Salah ដើម្បីរៀបចំលក្ខខណ្ឌក្នុងការទិញយករូបគេពី Liverpool ហើយសង្ឃឹមថានឹងអាចនាំខ្សែប្រយុទ្ធនេះមកបាននាដើមរដូវកាលក្រោយ ។
Bayern Munich កំពុងតែឈរជាក្លិបដែលខ្លាំងជាងគេបង្អស់លើលោក ក្រោយក្រសោបពានបានច្រើនជាងគេបង្អស់កាលពីឆ្នាំ ២០២០ ហើយកំពុងតែបន្តដំណើរការល្អ ដោយកំពុងតែឡើងទៅវគ្គធំៗដើម្បីប្រជែងពានជាច្រើន នៅរដូវកាល ២០២១ នេះ ៕
ប្រភព ៖ dailymail