AFC សម្រេចលើកពេល វគ្គជម្រុះ World Cup ខែក្រោយនេះ ទៅធ្វើនៅខែឧសភា
តាមការគ្រោងទុកការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 នៅប្រទេសកាតារ នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួននៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ ដោយកម្ពុជា និង ត្រូវទៅដល់ទឹកដីបារ៉ែន មុននឹងវិលមកវិញធ្វើជាម្ចាស់ផ្ទះទទួលក្រុមអឺរ៉ង់វិញនៅថ្ងៃទី ០៧ មេសា ។
អ្វីៗត្រូវបានផ្លាស់ប្តូរ ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបើកកិច្ចប្រជុំមួយបន្ទាន់នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយសម្រេចលើកពេលប្រកួតវគ្គជម្រុះ World Cup ទៅធ្វើពីថ្ងៃទី ៣១ ខែឧសភា ដល់ ១៥ ខែមិថុនា ឆ្នាំ ២០២១ វិញ ដោយជ្រើសរើសយកប្រទេសណាមួយដែលមានសុវត្ថិភាព ដើម្បីធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមទាំងអស់ក្នុងពូល ។
គួរឱ្យដឹងដែរថា កម្ពុជា ស្ថិតនៅក្នុងពូល C នៃការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 ជាមួយនឹង អឺរ៉ាក់ បារ៉ែន អឺរ៉ង់ និង ហុងកុង ។ ហើយកម្ពុជា ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងការការពារកូវីដ ១៩ ៕
ប្រភព៖ AFC