អស់ស្ទះ! វិសាខា នាំយកខ្សែបម្រើអង់គ្លេស Charlie Machell ធ្លាប់លើកពាន MCL ជាមួយនឹងព្រះខ័នរាជស្វាយរៀង
កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសអំពីវត្តមានខ្សែបម្រើរបស់ខ្លួន ដែលជាកីឡាករសញ្ជាតិអង់គ្លេស Charlie Machell នឹងជាកីឡាករបរទេសទី ៥ របស់ខ្លួនដែលនឹងជួយក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ខាងមុខនេះ ។
និយាយពី Charlie Machell វិញ រូបគេមានអាយុ ២៦ ឆ្នាំ កើតនិងហ្វឹកហាត់បាល់ទាត់ដំបូងតាំងពីអាយុ ៨ ឆ្នាំ ជាមួយនឹង Newcastle United រហូតដល់ឆ្នាំ ២០១១ មុននឹង ឡើងមកលេងនៅលីគ ២ ដាណីម៉ាក ក្នុងឆ្នាំ ២០១៧ ។ នៅឆ្នាំ ២០១៩ គេបានផ្ទេរមកលីគកំពូលកម្ពុជាម្តងហើយ ដោយចូលរួមជាមួយនឹងស្វាយរៀង នឹងជួយឱ្យក្រុមលើកពាន លីគកំពូលកម្ពុជា ។ ចូលឆ្នាំ ២០២០ គេបានផ្លាស់ទៅលេងនៅ Houngant United នៃលីគកំពូលសិង្ហបូរី ដែលបានបង្ហាញខ្លួនបានយ៉ាងល្អ ក្នុងពាន AFC CUP ។
ចំពោះការចូលរួមជាមួយនឹងវិសាខាលើកនេះ គេសង្ឃឹមថា Charlie នឹងអាចជួយក្រុមបានល្អក្នុងការដណ្តើមពាន MCL ក៏ដូចជាពាន AFC CUP វគ្គជម្រុះ ខណៈដែលវិសាខា ត្រូវជម្រុះដល់ទៅ ២ ប្រកួតជាមុនសិនមុននឹងទទួលបានឱកាសទៅលេងវគ្គចែកពូល ៕