Hazard ថាសុំលេងបាល់យ៉ាងហោចណាស់ ៦ ឆ្នាំទៀត បានចូលនិវត្តន៍
Eden Hazard កំពុងតែសម្រាកព្យាបាលរបួសជង្គង់របស់ខ្លូន នៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីរងរបួសកាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយអាចនឹងចំណាយពេលប្រមាណជា ១ ខែ កន្លះបន្តទៀត ដើម្បីព្យាបាលរបួសមួយនេះ ។
ដ្បិតតែរបួសមិនទាន់បានជាសះស្បើយក៏ពិតមែន តែកីឡាកររូបនេះបាននិយាយថា គេនៅតែរីករាយជាមួយនឹងបាល់ទាត់ ហើយណាមួយគេទើបតែមានអាយុ ៣០ ឆ្នាំតែប៉ុណ្ណោះ ដូចនេះចំពោះការចូលនិវត្តន៍គឺនៅវែងឆ្ងាយទៀតណាស់ ។ គេបានបន្ថែមថា គេអាចនឹងចូលនិវត្តន៍នៅរយៈពេលយ៉ាងហោចណាស់ ៦ ឆ្នាំទៀត ប្រសិនបើគេមិនមានបញ្ហាអ្វីកើតឡើងនោះទេ ។
កីឡាករខ្សែប្រយុទ្ធស្លាប របស់ Real Madrid និង ជម្រើសជាតិប៊ែលហ្សិករូបនេះ ចាប់អាជីពបាល់ទាត់នៅឆ្នាំ ២០០៧ ដោយចាប់ផ្តើមល្បីខ្លាំងនៅ Chelsea ហើយផ្ទេរមក Real Madrid នៅឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនបាន ២៤ ប្រកួត រកបាន ៣ គ្រាប់ប៉ុណ្ណោះ ដោយសារតែបញ្ហារបួសញាំញីច្រើនពេក ៕
ប្រភព៖