នគរបាលជាតិលើកពានយប់មិញ យកឈ្នះផ្ទះម្ចាស់ បឹងកេត ក្នុងលទ្ធផលប្រភិតប្រភើយ
នៅល្ងាចថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងជំនួបចុងក្រោយរបស់ពានរង្វាន់ ខេមប៊ូឌៀអ៊ែរវេ Pre-Season Cup 2021 រវាងក្រុមម្ចាស់ផ្ទះបឹងកេត និង អាស៊ីអឺរ៉ុប បានបញ្ចប់ទៅដោយបឹងកេតបានចាញ់អាស៊ីអឺរ៉ុប ដោយលទ្ធផល ២ ទល់នឹង ៣ ។
លទ្ធផលនេះ បាននាំឱ្យបឹងកេត បានត្រឹមទទួលលទ្ធផល លេខ ៣ ដោយឈ្នះតែ ១ ប៉ុណ្ណោះ ក្នុងពានរង្វាន់នេះ ខណៈដែលអាស៊ីអឺរ៉ុប មាន ៦ ពិន្ទុ ស្ថិតនៅលេខ ២ ហើយអគ្គិសនីកម្ពុជា ចាញ់ទាំងអស់គ្នាពិន្ទុស្ថិតនៅលេខ ៤ បាតតារាង ។ ចំណែកឯជើងឯកបានទៅលើក្រុមនគរបាលជាតិ ដោយមាន ៩ ពិន្ទុពេញក្នុងពាននេះ ។
នគរបាលជាតិ
អាស៊ីអឺរ៉ុប
បឹងកេត
អគ្គីសនីកម្ពុជា
គួរឱ្យដឹងដែរថា ពានរង្វាន់ Pre-Season Cup នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរបទពិសោធក៏ដូចជាការសមជើង មុននឹងការប្រកួតលីគកំពូលចាប់ផ្តើមជាផ្លូវការ ។ ក្នុងនោះដែរ គេសង្កេតឃើញថា ក្រុមនគរបាលជាតិ និង អាស៊ីអឺរ៉ុប ពិតជាធ្វើបានល្អ ខណៈដែលបឹងកេត ដែលធ្លាប់តែល្អបែរជាមិនសូវទទួលបានលទ្ធផលល្អប៉ុន្មានឡើយក្នុងពានក្នុងដីមួយនេះ ៕